និសិ្សតសាកលវិទ្យាល័យបញ្ញាសាស្រ្ត រកការងារធ្វើបានល្អៗ

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

រឿងពិតមួយ​៖​​​​ កាលពីច្រើនឆ្នាំកន្លងទៅ ការងាររបស់ខ្ញុំមានវិសាលភាពនៅទូទាំងប្រទេសកម្ពុជា​។​ ដូច្នេះ ខ្ញុំត្រូវការជ្រើសបុគ្គលិកចំនួន៧នាក់ ដើម្បីជួយរំលែកបន្ទុកកិច្ចការនេះនៅតាមបណ្តាខេត្តនានា​។ ការងារនេះទាមទារឲ្យបុគ្គលិកចេះភាសាអង់គ្លេសច្បាស់ ចេះចាត់ចែងកិច្ចការតាម​កាលៈទេសៈ​ ប្រតិបត្តិតាមក្រមសីលធម៌ការងារ និងចេះរក្សាទំនាក់ទំនងល្អជាមួយមនុស្សផងគ្នា ។​ បុគ្គលិកម្នាក់ៗអាចទទួលបានបា្រក់ខែពី ៦០០​ ទៅ​ ៧៥០ ដុល្លារអាមេរិក​​។

ក្រោយពីចេញសេចក្តីប្រកាសជ្រើសរើស មានពាក្យសុំធ្វើការជាង១០០ ច្បាប់របស់បេក្ខជន បេក្ខនារី​ ដែលសុទ្ធតែមានបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់។​ ដើម្បីសម្រួលដល់ការសម្ភាសផ្ទាល់មាត់ គណៈកម្មការត្រូវចម្រាញ់ជ្រើសយកតែអ្នកមានសញ្ញាបត្រពីសាកលវិទ្យាល័យណាដែលបង្រៀនតាមកម្មវិធីអន្តរជាតិ ហើយពិតជាមានឈ្មោះល្បីជាក់ស្ដែង។ ពាក្យសុំជាង ១០០ត្រូវបានជម្រុះចេញដោយទុកតែ ១៦ សម្រាប់ហៅមកសម្ភាស ។

ពេលសម្ភាស យើងឲ្យតម្លៃតែលើសមត្ថភាពភាសាអង់គ្លេស ការប៉ិនប្រសប់ចាត់ចែងកិច្ចការ គោរពនិងស្រឡាញ់ក្រមសីលធម៌ និងមានអត្តចរិតទន់ភ្លន់។ ដោយផ្អែកលើលក្ខណវិនិច្ឆ័យ ៤​ប្រការខាងលើ​ យើងជ្រើសរើសបានបុគ្គលិក​៧នាក់ដូចបំណង។

អ្នកទាំងអស់សុទ្ធតែមានសមត្ថភាពខ្ពស់ផ្នែកភាសាអង់គ្លេស ។ ពួកគាត់អាចស្តាប់ និយាយ សរសេរបានយ៉ាងល្អ និងអាចប្រាស្រ័យទាក់ទងជាមួយភ្ញៀវអន្តរជាតិបាន។ បុគ្គលិកថ្មីទាំង ៧ រូបនេះ សុទ្ធតែ​មានអត្តចរិកល្អ និងមានទំនាក់ទំនងល្អជាមួយបុគ្គលិកឯទៀត ជាពិសេស ជាមួយភ្ញៀវជាតិនិងអន្តជាតិដែលជាអតិថិជនរបស់ស្ថាប័ន។

ខ្ញុំមានសំណាងណាស់ដែលមានបុគ្គលិកជំនួយល្អៗ​ដូចពួកគាត់​។

កំណត់សំគាល់៖ បុគ្គលិកដ៏ចំណានទាំង៧រូបនេះ ភាគច្រើនជានិស្សិតដែលមានបរិញ្ញាបត្រមកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា(PUC)

នៅ កាស៊ី